KhmerPronunciationEnglish/Notes#occ
ប្រពន្ធ prɑpʊən wife 3/3

Link to overview page
Link to dictionary

Khmer New Year (Sakanan) — 05


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគ្រួសារនោះគាត់បានទៅដល់ព្រះវិហាររួចហើយ គាត់បានប្រគេនស្លាដក់ទៅដល់ព្រះសង្ឃ ក៏ដូចជាពូនភ្នំខ្សាច់រួចហើយ ពួកគាត់ទាំងអស់គ្នា ក៏បានដើរចេញមកខាងក្រៅវិញអញ្ចឹងបន្ទាប់ពីយើងប្រគេនស្លាដក់ ឬក៏ប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃ ព្រះសង្ឃនឹងសូត្រធម៌ ឬក៏ឲ្យពរ ដើម្បីឲ្យយើងបានជួបនូវសេចក្តីសុខ បន្ទាប់មកយើងក៏ឧទ្ទិស បាទ ឧទ្ទិសទៅដល់ដូនតា ឬក៏ជីដូនជីតារបស់យើងដែលបានស្លាប់អញ្ចឹងឧទ្ទិស យើងមានន័យថា ការផ្សង ឬក៏ប៉ង ឬក៏ជូនផល អញ្ចឹងគាត់ជូនផលទៅដល់ជីដូនជីតារបស់គាត់រួចរាល់ហើយ បន្ទាប់មកពួកគាត់ទាំងអស់ ក៏បានចុះពីព្រះវិហារវិញអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគាត់បានចេញពីព្រះវិហារមក ដោយចុះតាមកាំជណ្ដើរ អញ្ចឹងគាត់ចុះតាមកាំជណ្ដើរ ចេញមកខាងក្រៅ ដោយបុរសម្នាក់នោះជាអ្នកចុះមុន ជាអ្នកដើរនៅខាងមុខ បន្ទាប់មកគឺនារីដែលជាប្រពន្ធ គាត់ដើរនៅកណ្ដាល ហើយកូនប្រុសរបស់ពួកគាត់ គឺដើរនៅខាងក្រោយគេអញ្ចឹងពួកគាត់ត្រលប់ចេញពីព្រះវិហារដែលនៅក្នុងវត្តនោះ ហើយពួកគាត់ត្រលប់ទៅផ្ទះវិញ

Khmer New Year (Sakanan) — 03


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះជាមួយនឹងប្រពន្ធគាត់ ក៏ដូចជាកូនស្រីរបស់គាត់ បានចូលមកដល់ក្នុងព្រះវិហាររួចហើយ បាទ ចូលដល់ក្នុងព្រះវិហារ បន្ទាប់មកយើងឃើញថាពួកគេទាំងអស់គ្នាបានលុតជង្គង់ចុះ ហើយគាត់ដាក់ស្លាដក់ បាទ ដែលគាត់កាន់អម្បាញ់មិញ គាត់ដាក់ស្លាដក់ចុះនៅខាងមុខគាត់ ហើយគាត់លុតជង្គង់ ថ្វាយបង្គំ គាត់លើកដៃទាំងពីរឡើង លើកដៃទាំងពីរឡើងដើម្បីសំពះ បាទ សំពះ គាត់ដាក់ដៃរបស់គាត់ ត្រឹមច្រមុះរបស់គាត់ អញ្ចឹងគាត់ដាក់ដៃត្រឹមច្រមុះ ហើយលើកដៃសំពះឡើង ដើម្បីថ្វាយបង្គំព្រះសង្ឃ ដែលនៅខាងមុខយើងឃើញនៅក្នុងរូបភាពនេះ គឺមានព្រះសង្ឃមួយកំពុងតែអង្គុយពែនភ្នែននៅខាងមុខបុរសម្នាក់នោះ បាទ ដែលព្រះសង្ឃគឺអង្គុយនៅទីតាំងដែលខ្ពស់ជាងបុរសម្នាក់នោះ អញ្ចឹងព្រះសង្ឃ គឺជាបុគ្គលដែលគេត្រូវគោរព ដូច្នេះព្រះសង្ឃត្រូវអង្គុយខ្ពស់ជាងមនុស្សធម្មតាបាទ ព្រះសង្ឃ គឺគាត់ពុំមានស្លៀកពាក់ដូចយើងធម្មតា ប្រជាជនធម្មតានោះទេ គឺព្រះសង្ឃគាត់គ្រងស្បង់ចីពរ បាទ គាត់គ្រងស្បង់ចីពរពណ៌លឿង ហើយព្រះសង្ឃត្រូវកោរសក់ គាត់មិនមានសក់នោះទេ ព្រោះជាវិន័យរបស់ព្រះសង្ឃ គឺត្រូវតែកោរសក់ចេញឲ្យអស់

Khmer New Year (Sakanan) — 02


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានមនុស្សបីនាក់ បាទ មនុស្សបីនាក់ ដែលជាគ្រួសារតែមួយ បាទ មនុស្សបីនាក់ ដែលជាគ្រួសារតែមួយ ដែលនៅខាងមុខគេ គឺជាបុរសម្នាក់ ដែលគាត់មានអាយុប្រហែលជា ៤០ ឆ្នាំ បាទ គាត់មានអាយុប្រហែលជា ៤០ ឆ្នាំ គាត់ពាក់អាវក្រណាត់ សាច់ក្រណាត់ ដៃខ្លី អាវគាត់ពណ៌ស្វាយ គាត់ស្លៀកខោជើងវែង ប៉ុន្តែមិនមានពាក់ស្បែកជើងនោះទេ បាទ ហើយគាត់ស្លៀកខោជើងវែងពណ៌ នៅនឹងដៃរបស់គាត់ គឺកាន់ស្លាដក់មួយ នៅនឹងដៃកាន់ស្លាដក់ ស្លាដក់គឺជាថាសមួយដែលគេដាក់នូវចង្ហាន់ ក៏ដូចជាវត្ថុផ្សេងសម្រាប់ប្រគេនព្រះសង្ឃ ដែលនៅក្នុងនោះមានដូចជាស្ករស មានដូចជាតែ មានដូចជាធូប និងមានដូចជាទៀនជាដើមអញ្ចឹងគេរៀបចំវត្ថុទាំងអស់នោះដាក់នៅលើថាស បន្ទាប់មកគេខ្ចប់ដោយថង់មួយ គេខ្ចប់ដោយថង់មួយ ដែលយើងហៅថាស្លាដក់នៅខាងក្រោយបុរសម្នាក់នោះគឺមាននារីម្នាក់ បាទ គាត់អាយុប្រហែលជាខ្ទង់ ៤០ ឆ្នាំដូចគ្នា គាត់ប្រហែលជាប្រពន្ធរបស់បុរសម្នាក់នោះ បាទ នារីម្នាក់នោះ គាត់ពាក់អាវប៉ាក់ គាត់ពាក់អាវប៉ាក់ពណ៌ និងស្លៀកសំពត់ហូលឬក៏ផាមួងពណ៌ប្រផេះ ដើរដោយមិនមានពាក់ស្បែកជើងនោះទេអញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា នៅពេលដែលចូលឆ្នាំខ្មែរ គេតែងតែទៅវត្ត ហើយទៅវត្ត នារីដែល នៅក្នុងប្រជាជនកម្ពុជាដែលជានារី គឺគាត់តែងតែស្លៀកពាក់ខោអាវប្រពៃណី ឬក៏សម្លៀកបំពាក់ប្រពៃណី ដែលសម្លៀកបំពាក់ទាំងនោះមានដូចជាអាវប៉ាក់ ហូល ផាមួងជាដើម អញ្ចឹងនារីម្នាក់នេះ គាត់ពាក់អាវប៉ាក់និងហូលឬក៏ផាមួង ដើរនៅក្រោយប្តីរបស់គាត់ចំណែកនៅខាងក្រោយនារីម្នាក់នោះគឺមានក្មេងប្រុសម្នាក់ បាទ ក្មេងប្រុសម្នាក់នោះ គឺជាកូនរបស់អ្នកទាំងពីរដែលនៅខាងមុខអញ្ចឹងក្មេងប្រុសម្នាក់នោះ ដើរតាមខាងក្រោយនារីម្នាក់នោះ គឺក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវដៃខ្លីពណ៌ និងស្លៀកខោជើងខ្លីពណ៌ដែរអញ្ចឹងគាត់ដើរមកវត្តជាមួយនឹងគ្រួសាររបស់គាត់ គាត់ដើរមកវត្តជាមួយនឹងឪពុកម្ដាយរបស់គាត់ បាទ ជាទូទៅ នៅពេលដែលយើងដើរចូលវត្ត យើងមិនត្រូវពាក់មួកនោះទេ យើងត្រូវដោះមួកចេញ ព្រោះជាសុជីវធម៌ អញ្ចឹងដើម្បីរក្សាសុជីវធម៌ ព្រោះនៅប្រទេសកម្ពុជាយើងប្រកាន់នូវសុជីវធម៌ជាធំ ដូច្នេះនៅពេលដែលយើងចូលវត្ត យើងមិនត្រូវពាក់មួកនោះទេហើយមួយវិញទៀត នៅពេលដែលយើងចូលព្រះវិហារ យើងត្រូវដោះស្បែកជើង បាទ ព្រោះព្រះវិហារគឺជាកន្លែងដាក់ព្រះពុទ្ធបដិមា អញ្ចឹងយើងមិនអាចពាក់ស្បែកជើងចូលនោះទេ យើងត្រូវតែគោរពជាក់ស្ដែងដូចជានៅក្នុងរូបភាពទីនេះ គឺមនុស្សទាំងបីនាក់ គាត់កំពុងតែដើរទៅកាន់ព្រះវិហារ ដូច្នេះយើងមិនមានឃើញគាត់ពាក់មួក ឬក៏ពាក់ស្បែកជើងនោះទេ ព្រោះគាត់ត្រូវរក្សាសុជីវធម៌ និងគោរពទៅដល់ព្រះពុទ្ធបដិមា ដែលនៅក្នុងព្រះវិហារ