KhmerPronunciationEnglish/Notes#occ
បង្ហោះ bɑŋhɑh 1. to post (e.g., on Facebook)
2. to cause to fly
3. to fly (by magical means)
4. to fly something
5. to pilot (an airplane)
6. to launch
Notes: root: ហោះ
8/2

Link to overview page
Link to dictionary

Phone (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីគឺយើងឃើញមានដៃមួយ កំពុងតែកាន់ទូរស័ព្ទដដែល អញ្ចឹងទូរស័ព្ទនោះគឺជាទូរស័ព្ទស្មាតហ្វូន ដែលយើងហៅថា ទូរស័ព្ទវ័យឆ្លាត ដែលអត់មានគ្រាប់ចុច ហើយអេក្រង់ធំអញ្ចឹងគាត់កំពុងតែលេងបណ្ដាញទំនាក់ទំនងសង្គម គឺយើងហៅថា Facebook អញ្ចឹងនៅក្នុងរូបភាពនេះគឺគាត់កំពុងតែបើកមើល Facebook របស់គាត់ ថាតើមានមិត្តភក្តិរបស់គាត់បង្ហោះរូបភាពអ្វី ឬក៏បង្ហោះសារអ្វីនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook នោះ ដូច្នេះគាត់កំពុងតែឆែកមើល អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមិត្តភក្តិរបស់គាត់ម្នាក់ មិត្តភក្តិរបស់គាត់ម្នាក់ គឺគាត់បានបង្ហោះរូបឆ្មាទៅក្នុងបណ្ដាញសង្គម Facebook ផងដែរ អញ្ចឹងយើងឃើញហើយថា នៅក្នុងនេះគឺមានរូបឆ្មាមួយ កំពុងតែបង្ហោះ ហើយមានអ្នកចូលចិត្តចំនួន ១៥០ នាក់ ហើយមានអ្នកជជែកចំនួន ២០ នាក់ផងដែរ អញ្ចឹងបានន័យថាមិត្តភក្តិរបស់គាត់បង្ហោះរូបភាពឆ្មាចូលទៅក្នុងបណ្ដាញសង្គម Facebook ចំណែកឯនៅក្នុងប្រទេសកម្ពុជា Facebook គឺជាបណ្ដាញសង្គមដែលមានប្រជាប្រិយភាពបំផុត បានន័យថាមនុស្សម្នាក់ចូលចិត្តលេងបណ្ដាញសង្គម Facebook ខ្លាំងណាស់ ហើយក្រៅពី Facebook គឺយើងមានបណ្ដាញសង្គមផ្សេងទៀតផងដែរដែលយើងចូលចិត្តលេង ដូចជា Instagram ជាដើម ដែលភាគច្រើនគឺគាត់ចូលចិត្តបង្ហោះរូបនៅក្នុង Instagram ហើយចំណែកឯកម្មវិធី Line ផងដែរ ក៏គេមានការបង្ហោះរូបនៅក្នុងកម្មវិធីជជែកកម្សាន្ត Line ផងដែរ ដូច្នេះនៅក្នុងប្រទេសកម្ពុជាគឺយើងអាចលេងបណ្ដាញសង្គម Facebook ឬក៏កម្មវិធីបណ្ដាញសង្គមបានច្រើន មានដូចជា Line មានដូចជា Facebook មានដូចជា Instagram ជាដើម អញ្ចឹងនៅក្នុងរូបភាពទីគឺគាត់ប្រើប្រាស់ទូរស័ព្ទចល័តរបស់គាត់ ទូរស័ព្ទវ័យឆ្លាតរបស់គាត់ ឬក៏ស្មាតហ្វូនហ្នឹង ដើម្បីលេងប្រើប្រាស់បណ្ដាញសង្គម ដើម្បីលេងជាមួយនឹងមិត្តភក្តិរបស់គាត់ ឬក៏ក្រុមគ្រួសាររបស់គាត់

Tuk Tuk (Sakanan) — 15


បន្ទាប់មកទៀតរូបភាពចុងក្រោយគឺរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីគាត់បានឡើងលើរ៉ឺម៉កទាំងបីនាក់រួចរាល់ហើយ ម្ចាស់រ៉ឺម៉កក៏បានបញ្ជារ៉ឺម៉កឲ្យទៅមុខ អញ្ចឹងម្ចាស់រ៉ឺម៉កគាត់ក៏បានមូលហ្គែរ ឬក៏គាត់មូលហ្គែរដើម្បីបញ្ជាឲ្យរ៉ឺម៉កគាត់ទៅមុខ ដូច្នេះយើងឃើញនៅក្នុងរូបភាពនេះគឺម្ចាស់រ៉ឺម៉កគាត់ជិះលឿន បាទ អញ្ចឹងម្ចាស់រ៉ឺម៉កកង់បីនោះ គាត់ជិះលឿន ដោយយើងឃើញរ៉ឺម៉ករបស់គាត់ហើបកង់មុខ បានន័យថាគាត់បង្ហោះកង់មុខ បានន័យថាលឿន អញ្ចឹងគាត់ជិះលឿន ព្រោះថានៅពេលយប់គឺជាផ្លូវស្ងាត់ អញ្ចឹងពុំសូវមានមនុស្សធ្វើចរាចរណ៍នៅតាមផ្លូវនោះទេ ដូច្នេះហើយគាត់អាចជិះលឿនបាន ក៏ប៉ុន្តែនៅពេលដែលយើងជិះម៉ូតូ ឬក៏ជិះឡាន ឬក៏ជិះរ៉ឺម៉ក យើងមិនត្រូវជិះលឿនពេកនោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន យើងហៅថាគ្រោះថ្នាក់ចរាចរណ៍ គឺប្រសិនបើមាននរណាម្នាក់រត់ឆ្លងកាត់ផ្លូវ ឬក៏មានឡានម៉ូតូផ្សេងទៀតដែលឆ្លងកាត់ផ្លូវ វាអាចធ្វើឲ្យយើងប៉ះគ្នាឬក៏បុកគ្នា ដែលធ្វើឲ្យយើងមានគ្រោះថ្នាក់បាន អញ្ចឹង ទោះបីជាពេលយប់ ឬក៏ទោះបីជាផ្លូវស្ងាត់យ៉ាងណាក៏ដោយ យើងត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពរបស់យើង យើងមិនត្រូវជិះលឿនពេកនោះទេ ព្រោះវាធ្វើឲ្យយើងមានគ្រោះថ្នាក់ យើងឃើញថារ៉ឺម៉កកង់បីដែលមានបុរស[ទាំង] បុរសនិងមិត្តភក្តិរបស់គាត់ទាំងបីនាក់ជិះនោះ បានបន្តដំណើរទៅខាងមុខ គឺសំដៅទៅផ្ទះរបស់ពួកគាត់ ដោយយើងឃើញមានរ៉ឺម៉កទីមួយ ម្ចាស់រ៉ឺម៉កទីមួយ គាត់កំពុងតែអង្គុយជក់បារីនៅលើរ៉ឺម៉កគាត់ដដែល ក៏ប៉ុន្តែពួកគាត់ បុរសម្នាក់នោះ គាត់ធ្វើមុខស្អុយ ដោយអតិថិជនរបស់គាត់មិនជិះរ៉ឺម៉ករបស់គាត់ ប៉ុន្តែបែរជាជិះរ៉ឺម៉ករបស់អ្នកដទៃ ដោយសារតែគាត់យកតម្លៃថ្លៃពេក ហើយរ៉ឺម៉ករបស់អ្នកដទៃគឺយកតម្លៃថោក ដូច្នេះអតិថិជនរបស់គាត់ក៏បានជិះទៅ ទៅ ទៅជិះរ៉ឺម៉កដែលមានតម្លៃថោកវិញ