KhmerPronunciationEnglish/Notes#occ
ខល kʰɑɑl to phone, to call 5/3

Link to overview page
Link to dictionary

Phone (Sakanan) — 04


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ ដែលគាត់មានវ័យប្រហែលជាអាយុ ៣០ ឆ្នាំ អញ្ចឹងបុរសនោះគាត់មានសក់ខ្លីពណ៌ខ្មៅ ហើយមានភ្នែកតូចអញ្ចឹងគាត់ពាក់អាវពណ៌ផ្កាឈូកដៃខ្លី ហើយដៃម្ខាង ជាដៃខាងឆ្វេងរបស់គាត់ ដាក់ចុះ ដាក់ចុះទៅក្រោម ឬក៏ទម្លាក់ចុះក្រោម រីឯដៃស្ដាំរបស់គាត់កំពុងតែកាន់ទូរស័ព្ទដាក់នឹងត្រចៀក អញ្ចឹងជាទូទៅទូរស័ព្ទគឺមានរាងតូច ហើយសំឡេងវាអត់សូវនោះទេ ដូច្នេះដើម្បីនិយាយគ្នា ឬក៏ដើម្បីនិយាយទូរស័ព្ទ គឺយើងត្រូវការប្រើប្រាស់ យើងយកទូរស័ព្ទនោះទៅដាក់នៅក្បែរត្រចៀករបស់យើងដើម្បីស្ដាប់ឮ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែទាក់ទងទៅកាន់មិត្តភក្តិរបស់គាត់ ឬក៏ទាក់ទងទៅកាន់ក្រុមគ្រួសាររបស់គាត់ដោយប្រើប្រាស់ទូរស័ព្ទ ដូច្នេះហើយគាត់យកទូរស័ព្ទដាក់នៅក្បែរត្រចៀកបន្ទាប់ពីគាត់ចុចលេខទូរស័ព្ទហើយ គាត់ខលទៅ ឬក៏គាត់ហៅទៅមិត្តភក្តិរបស់គាត់ អញ្ចឹងដើម្បីអាចនិយាយគ្នាបាន ដើម្បីនិយាយគ្នា ហើយឲ្យភាគីម្ខាងទៀត គឺគាត់ត្រូវដាក់ទូរស័ព្ទក្បែរត្រចៀក និងក្បែរមាត់របស់គាត់ ដើម្បីនិយាយគ្នា ដូច្នេះរូបភាពទីគឺបុរសម្នាក់នោះ គាត់កំពុងតែនិយាយទូរស័ព្ទទៅកាន់មិត្តភក្តិរបស់គាត់ ឬក៏ទៅកាន់ក្រុមគ្រួសាររបស់គាត់

Post Office (Sakanan) — 20


បន្ទាប់មកទៀតរូបភាពទី ២០ នៅក្នុងរូបភាពទី ២០ យើងឃើញបន្ទាប់ពីគាត់ប្រាប់ថា គាត់ចង់ផ្ញើបញ្ញើយឺតហើយ អញ្ចឹងគាត់ក៏បានហុចលុយទៅឲ្យបុគ្គលិកការិយាល័យប្រៃសណីយ៍ ហើយយើងឃើញនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែហុចលុយទៅឲ្យបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ ហើយបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ គាត់ក៏បានលូកដៃម្ខាងយកលុយ ដៃម្ខាងទៀតគឺយកវិក្កយបត្រ អញ្ចឹងបុរសម្នាក់ហ្នឹង គាត់ក៏បានហុចវិក្កយបត្រទៅឲ្យក្មេងប្រុសម្នាក់នោះ ដោយសារតែពេលខ្លះ យើងត្រូវការតាមដានជាមួយនឹងការិយាល័យប្រៃសណីយ៍ ថាតើអីវ៉ាន់របស់យើង ឬក៏បញ្ញើរបស់យើងបានទៅដល់អ្នកទទួលហើយឬនៅ ដូច្នេះយើងត្រូវតាមដានដោយយើងខលទូរស័ព្ទការិយាល័យប្រៃសណីយ៍ តាមរយៈវិក្កយបត្រដែលយើងបានទទួល ហើយពេលខ្លះយើងអាចខលទៅសួរអ្នកដែលទទួល ថាតើគាត់បានទទួលអីវ៉ាន់ហើយឬនៅ ព្រោះពេលខ្លះអាចបាត់បង់ របស់អាចបាត់បង់ ដូច្នេះការិយាល័យប្រៃសណីយ៍នឹងសងយើងជាថវិកាវិញ ឬក៏ជាប្រាក់វិញនៅពេលដែលមានការបាត់បង់ អញ្ចឹងរាល់ការបាត់បង់ ឬក៏ការខូចខាត ការិយាល័យប្រៃសណីយ៍នឹងទទួលសងយើងវិញ ប្រសិនបើអីវ៉ាន់របស់យើងអត់បានទៅដល់ដៃរបស់អ្នកទទួលនោះទេ ដូច្នេះគឺយើងត្រូវមានវិក្កយបត្រមួយ ដើម្បីមកបង្ហាញ ដើម្បីបញ្ជាក់ នៅពេលដែលយើង អីវ៉ាន់របស់យើងត្រូវបានបាត់បង់ ឬក៏ខូចខាត ដើម្បីយើងទទួលសំណងពីការិយាល័យប្រៃសណីយ៍ ដូច្នេះហើយ នៅពេលដែលយើងផ្ញើ ខាងការិយាល័យប្រៃសណីយ៍តែងតែឲ្យនូវវិក្កយបត្រមួយ ដើម្បីមកឲ្យយើងទុក ឬក៏ដើម្បីមកឲ្យយើងតាមដានជាមួយនឹងការិយាល័យប្រៃសណីយ៍ ថាតើអីវ៉ាន់របស់យើងផ្ញើបានទៅដល់គោលដៅហើយឬនៅ

Pickpocket (Sakanan) — 18


បន្ទាប់មកទៀត នៅក្នុងរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ បុរសម្នាក់នោះ គាត់ក៏បានទូរស័ព្ទទៅរកមិត្តភក្តិរបស់គាត់ អញ្ចឹងគាត់បានទាញទូរស័ព្ទចេញពីហោប៉ៅ ម្ដងនេះគាត់ពុំបានចុចទូរស័ព្ទលេងបណ្ដាញ[...]សង្គម ឬក៏ហ្វេសប៊ុក ឬក៏ឆាតទៅមិត្តភក្តិរបស់គាត់ទៀតនោះទេ ប៉ុន្តែគាត់បានយកទូរស័ព្ទមក ដើម្បីនិយាយទៅកាន់មិត្តភក្តិរបស់គាត់ គាត់បានទូរស័ព្ទទៅកាន់មិត្តភក្តិរបស់គាត់ ហើយរៀបរាប់អំពីរឿងរ៉ាវដែលចោរលួចកាបូបលុយរបស់គាត់ ដោយគាត់រៀបរាប់បណ្ដើរ ធ្វើកាយវិការបណ្ដើរ អញ្ចឹងគាត់បានលើកដៃឡើង ហើយគាត់បាននិយាយ ហាមាត់និយាយ ដោយពិពណ៌នាទៅលើអ្វីដែលបានកើតឡើងចំពោះគាត់ ដូចជាគាត់ឈរចុចទូរស័ព្ទនៅក្នុងរថភ្លើង ពេលនោះមានចោរមួយ គាត់ក៏បានលូកចូលក្នុងហោប៉ៅក្រោយរបស់គាត់ ដើម្បីដកយកកាបូបរបស់គាត់ចេញពីហោប៉ៅ អញ្ចឹងនៅពេលដែលចោរដកចេញ ដកកាបូបចេញពីហោប៉ៅគាត់ពុំបានដឹងខ្លួននោះទេ ដូច្នេះហើយទើបធ្វើឲ្យគាត់បាត់កាបូបលុយ អញ្ចឹងគាត់បានខលទៅប្រាប់មិត្តភក្តិរបស់គាត់ថាគាត់បានបាត់កាបូបលុយ ហើយដើម្បីឲ្យមិត្តភក្តិរបស់គាត់មកជួយគាត់ ដើម្បីទិញសំបុត្ររថភ្លើងថ្មី ដើម្បីអាច ឲ្យគាត់បន្តដំណើរទៅខាងមុខទៀត អញ្ចឹងលុះត្រាតែគាត់មានសំបុត្ររថភ្លើងថ្មី ទើបគាត់អាចដើរឆ្លងកាត់ផ្លូវដើរដែលមានរបាំងនោះបាន ដូច្នេះហើយគាត់ខលទៅមិត្តភក្តិរបស់គាត់ ដើម្បីស្វែងរកជំនួយ ឲ្យមិត្តភក្តិរបស់គាត់ទិញសំបុត្ររថភ្លើងមួយឲ្យគាត់ ដើម្បីឆ្លងកាត់របាំងម៉ាស៊ីនរបាំងផ្លូវនោះ ដើម្បីឲ្យគាត់ធ្វើដំណើរទៅមុខទៀតបាន