KhmerPronunciationEnglish/Notes#occ
ការ៉ូ karou (glazed) tile 4/2

Link to overview page
Link to dictionary

Personal Hygiene (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ងូតទឹកដុសសាប៊ូរួចរាល់អស់ហើយ គាត់ក៏បានបិទទឹក រួចក៏គាត់ដើរចេញពីកន្លែងងូតទឹក ដោយយើងឃើញកន្លែងងូតទឹករបស់គាត់ គឺមានបាំងវាំងននមួយ មានបាំងវាំងននដើម្បីកុំឲ្យខ្ទាតទឹកចេញមកខាងក្រៅ អញ្ចឹងបន្ទប់ទឹករបស់គាត់ចែកចេញជាពីរ គឺកន្លែងលាងដៃ និងកន្លែងងូតទឹក ហើយកន្លែងងូតទឹកត្រូវបាំងវាំងនន ដើម្បីកុំឲ្យមានទឹកខ្ទាតចេញមកខាងក្រៅ ដែលធ្វើឲ្យប្រឡាក់ គគ្រិច អញ្ចឹងរូបភាពនេះគឺគាត់ចេញពីកន្លែងងូតទឹក ហើយគាត់យកបានយកកន្សែងពោះគោមួយ គាត់បានយកកន្សែងពោះគោមកជូតខ្លួនរបស់គាត់ ដែលកន្សែងរបស់គាត់គឺមានពណ៌លឿង អញ្ចឹងគាត់កាន់កន្សែងរបស់គាត់ ដោយយកកន្សែងរបស់គាត់ជូតនឹង ហើយរុំនឹងខ្លួន អញ្ចឹងគាត់ជូតខ្លួនគាត់ឲ្យបានស្អាតមុននឹងគាត់ចេញពីបន្ទប់ទឹក ព្រោះថាប្រសិនបើខ្លួនគាត់អត់ទាន់ស្ងួត ហើយគាត់ដើរចូលទៅក្នុងផ្ទះ ឬក៏គាត់ចេញពីបន្ទប់ទឹកដើរចូលទៅក្នុងផ្ទះ នោះផ្ទះរបស់គាត់នឹងសើម ហើយអាចនឹងរអិល អញ្ចឹងគាត់អាចនឹងរអិលដួល ប្រសិនបើយើងសើម ខ្លួនយើងសើម ហើយជើងរបស់យើងសើម ហើយជើងជាន់ទៅលើឥដ្ឋការ៉ូ នោះវាអាចនឹងធ្វើឲ្យយើងរអិលដួល និងមានគ្រោះថ្នាក់បាន ដូច្នេះមុនពេលដែលយើងចេញពីបន្ទប់ទឹក យើងត្រូវជូតខ្លួនយើងឲ្យបានស្អាតជាមុនសិន ព្រោះប្រសិនបើមានទឹកនៅដក់ជាប់នឹងខ្លួនយើង ធ្វើឲ្យផ្ទះរបស់យើងប្រឡាក់និងសើមដោយសារទឹក ដូច្នេះមុននឹងយើងចេញពីបន្ទប់ទឹក យើងត្រូវជូតខ្លួនយើងឲ្យបានស្អាតជាមុនសិន

Cold Season (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសនោះ គាត់ងើបពីគេងហើយបាទ គាត់បានដើរចេញពីបន្ទប់គេងរបស់គាត់អញ្ចឹងក្មេងប្រុសទី ក្មេងប្រុសនោះ គាត់ដើរចេញពីបន្ទប់គេង គាត់ដើរចូលមកក្នុងបន្ទប់ទឹកបាទ យើងឃើញថា នៅក្នុងបន្ទប់ទឹករបស់គាត់ គឺមានលក្ខណៈទំនើបផងដែរហើយក្មេងប្រុសនោះ គាត់ដើរមកក្នុងបន្ទប់ទឹក ដោយនៅក្នុងសម្លៀកបំពាក់គេងរបស់គាត់អញ្ចឹងគាត់ស្លៀកសម្លៀកបំពាក់គេង បាទ គឺមានខោជើងវែង ដែលខោជាខោរលុង បានន័យថាខោនោះទូលាយជាងខ្លួនគាត់ ព្រោះថាយើងស្លៀកខោទូលាយ ខោរលុង ដើម្បីងាយស្រួលក្នុងការគេង ហើយគាត់ពាក់អាវដៃវែងពណ៌លឿងនៅក្នុងដៃរបស់គាត់ គឺមានកាន់កន្សែងពោះគោមួយ អញ្ចឹងនៅពេលណាដែលយើងចូលទៅងូតទឹក ឬក៏ចូលទៅក្នុងបន្ទប់ទឹក យើងគួរតែយកកន្សែងពោះគោទៅតាមខ្លួន ព្រោះថានៅពេលដែលយើងយកកន្សែងពោះគោទៅ នៅពេលដែលយើងងូតទឹករួច ខ្លួនយើងនឹងទទឹក ដូច្នេះយើងយកកន្សែងពោះគោ ដើម្បីទៅជូតខ្លួនអញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់អាច គាត់បានយកកន្សែងទៅជូតខ្លួនរបស់គាត់នៅក្នុងបន្ទប់ទឹកផងដែរយើងឃើញ បើយើងមើលទៅលើជើងរបស់ក្មេងប្រុសនោះ គឺគាត់មានពាក់ស្បែកជើងផ្ទាត់ អញ្ចឹងបានន័យថានៅក្នុងបន្ទប់របស់គាត់ គឺមានស្បែកជើងផ្ទាត់សម្រាប់ពាក់នៅក្នុងបន្ទប់ ហើយមានស្បែកជើងផ្ទាត់សម្រាប់ពាក់ចូលក្នុងបន្ទប់ទឹកព្រោះគេធ្វើបែបនេះ បានន័យថា នៅទីក្រុង ជាទូទៅ គឺបន្ទប់ទឹកគឺ យើងធ្វើអំពីឥដ្ឋ ហើយនិងមានបិទឥដ្ឋការ៉ូជាមួយផងដែរដែលឥដ្ឋការ៉ូ គឺនៅពេលដែលត្រូវទឹក គឺ គឺរអិលអញ្ចឹងគាត់ត្រូវពាក់ស្បែកជើងផ្ទាត់ ដើម្បីកុំឲ្យរអិលហើយនៅក្នុងបន្ទប់ទឹករបស់គាត់ យើងឃើញថា មានក្រណាត់ជូតជើងផងដែរ អញ្ចឹងគាត់មានក្រណាត់ជូតជើងមួយទៀត ដើម្បីជូតឲ្យស្ងួត មុននឹងដើរលើឥដ្ឋការ៉ូ នៅពេលដែលយើងងូតទឹករួចយើងឃើញថា បន្ទប់ទឹករបស់គាត់ ត្រូវបានខណ្ឌចែកចេញជាពីរកន្លែង ដែលមួយ គឺខាងបង្គន់ មួយទៀតកន្លែងងូតទឹក ដោយកន្លែងទាំងពីរនោះ គឺខណ្ឌដោយវាំងននមួយអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានវាំងននមួយ ដែលនៅក្នុងបន្ទប់ដែលមានវាំងនននោះ គឺយើងមានឃើញក្បាលទឹកផ្កាឈូកអញ្ចឹងក្បាលទឹកផ្កាឈូក គឺជាក្បាលទឹក ដែលសម្រាប់យើងងូតទឹកបាទ នៅទីក្រុងគឺយើងប្រើប្រាស់ទឹកផ្កាឈូកដើម្បីងូតទឹក [...] ទឹកផ្កាឈូកគឺភ្ជាប់ទៅនឹងក្បាលរ៉ូប៊ីនេទឹក ដែលបើកទឹកម៉ាស៊ីនចេញមកអញ្ចឹងទឹកម៉ាស៊ីនចេញមកឆ្លងកាត់ក្បាលទឹកផ្កាឈូក យើងអាចងូតបាន ក៏ប៉ុន្តែនៅក្នុងជនបទ គឺគេប្រើប្រាស់ទឹកពាងដើម្បីងូតតែប៉ុណ្ណោះ ព្រោះពុំមានទឹកផ្កាឈូកទឹកម៉ាស៊ីននោះទេ