KhmerPronunciationEnglish/Notes#occ
ពូជ puuc 1. race, species, breed
2. offspring, descendants, children
3. family, lineage
4. genealogy
5. breeding (especially good breeding), background
6. seed (especially rice seed)
7. sowing
13/2

Link to overview page
Link to dictionary

Rice (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញកសិករ គាត់កំពុងតែចាក់គ្រាប់ពូជ ត្រាំទៅក្នុងទឹក អញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញមានចានដែកធំមួយ អញ្ចឹងចានដែកធំមួយ ពណ៌រៀងប្រផេះ ហើយមានទឹកនៅក្នុងនោះផងដែរ អញ្ចឹងកសិករ គាត់កំពុងតែចាក់គ្រាប់ស្រូវចេញពីក្នុងថង់មួយ កញ្ចប់មួយ ចាក់ចេញពីក្នុងថង់ ឬក៏ក្នុងកញ្ចប់ ដែលមានពណ៌ផ្កាឈូក ហើយគាត់ចាក់គ្រាប់ស្រូវ ឬក៏គ្រាប់ពូជនោះ ចូលទៅក្នុងចានដែក អញ្ចឹងគ្រាប់ស្រូវដែលប្រើសម្រាប់ដាំដុះនៅក្នុងការធ្វើស្រែ គឺយើងហៅថាគ្រាប់ពូជ អញ្ចឹង កសិករ គាត់ចាក់ចូលទៅក្នុងចានដែក ដើម្បីត្រាំគ្រាប់ពូជ ជាទូទៅគ្រាប់ពូជ គឺយើងត្រូវត្រាំពីថ្ងៃ ទៅថ្ងៃ ដើម្បីឲ្យគ្រាប់ពូជនោះដុះបានល្អ អញ្ចឹងមុននឹងយកទៅធ្វើស្រែ គឺគេត្រូវត្រាំគ្រាប់ពូជនៅក្នុងទឹកជាមុនសិន ដូច្នេះនៅក្នុងរូបភាពទីនេះ គឺកសិករ គាត់កំពុងតែចាក់គ្រាប់ពូជត្រាំនៅក្នុងទឹក មុននឹងគាត់យកទៅធ្វើស្រែ

Rice (Sakanan) — 04


បន្ទាប់មកទៀតចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញកសិករ គាត់កំពុងតែដើរបាចស្រូវចូលទៅក្នុងស្រែ អញ្ចឹងអម្បាញ់មិញ ដោយសារតែគាត់ត្រាំគ្រាប់ពូជរួចហើយ ហើយស្រែរបស់គាត់បានភ្ជួររាស់រួចហើយ អញ្ចឹងគឺវា គឺជាពេលសម្រាប់ធ្វើការសាបព្រួសគ្រាប់ពូជស្រូវរបស់គាត់ អញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញកសិករម្នាក់ដដែល ដែលគាត់ពាក់អាវដៃវែង ខោជើងវែង និងមានពាក់មួក គាត់កំពុងតែកាន់កន្ត្រកមួយ អញ្ចឹងកន្ត្រករបស់គាត់ពណ៌ផ្កាឈូក ហើយមានដៃយួរផងដែរ ដោយគាត់ស៊កកន្ត្រកនោះចូលទៅក្នុងដៃស្ដាំរបស់គាត់ រីឯដៃឆ្វេងគាត់ចាប់គ្រាប់ពូជចេញពីកន្ត្រក បាចចូលទៅក្នុងស្រែ អញ្ចឹងការធ្វើរបៀបនេះ គេហៅថាការសាបស្រូវ ឬក៏ការព្រួសស្រូវ អញ្ចឹងគាត់ដើរនៅក្នុងស្រែដែលភ្ជួររាស់រួចហើយនោះ ដែលយើងឃើញនៅក្នុងស្រែរបស់គាត់ គឺមានទឹកដក់តិចអញ្ចឹងទឹកដក់តិចនេះ គឺធ្វើឲ្យដីរបស់គាត់គឺមានសំណើម និងធ្វើការដាំដុះបានល្អ ដូច្នេះគាត់ក៏កាន់គ្រាប់ពូជស្រូវដែលគាត់បានត្រាំរួច បាចទៅក្នុងស្រែរបស់គាត់ ម្ដងមួយក្ដាប់អញ្ចឹងគាត់ក្ដាប់គ្រាប់ស្រូវចេញពីក្នុងកន្ត្រកគ្រាប់ពូជ ហើយគាត់បាចចូលទៅក្នុងស្រែ ដែលយើងហៅថាការសាបស្រូវ ឬក៏ការព្រួសស្រូវ អញ្ចឹងយើងឃើញនៅថ្ងៃនេះ គឺមានមេឃស្រឡះល្អ អញ្ចឹងគាត់ធ្វើស្រែនៅក្រោមមេឃស្រឡះ ដែលជាទូទៅយើងធ្វើស្រែនៅពេលព្រឹក រីឯជើងគាត់ យើងឃើញគាត់ដើរនៅក្នុងល្បាប់ ឬក៏ដើរនៅក្នុងភក់ ដែលល្បាប់ឬក៏ភក់នេះ គឺជាដីស្រែរបស់គាត់ ដែលគាត់បានភ្ជួររាស់រួចរាល់ហើយ អញ្ចឹងដីស្រែដែលភ្ជួររាស់រួចរាល់ គឺជាពេលសម្រាប់តែធ្វើការសាបស្រូវ ឬក៏ព្រួសស្រូវដើម្បីដាំដុះ