KhmerPronunciationEnglish/Notes#occ
ស៊ីញ៉ូ siiɲou 1. to signal, to give a signal
2. signal, indicator
5/2

Link to overview page
Link to dictionary

Tuk Tuk (Sakanan) — 08


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាពួកគេទាំងបីនាក់ បានដើរមករករ៉ឺម៉កកង់បីនោះ ដោយពេលនោះ គេបានចូលទៅកៀកនៅនឹងរ៉ឺម៉កកង់បី ដោយយើងឃើញរ៉ឺម៉កកង់បីនោះ គឺមានពណ៌ផ្កាឈូក ហើយកង់រ៉ឺម៉កគឺមានពណ៌ខ្មៅ រ៉ឺម៉កនោះគឺមានកង់ចំនួនបី ដែលកង់នៅខាងក្រោយចំនួនពីរ កង់នៅខាងមុខចំនួនមួយ ហើយកង់នៅខាងមុខ[គឺ]ជាចង្កូត អញ្ចឹងបានន័យថានៅពេលដែលត្រូវការបត់ គឺយើងកាច់ចង្កូត ដែលចង្កូតបញ្ជាកង់នៅខាងមុខចំនួនមួយនោះផងដែរដោយរ៉ឺម៉កនេះ គឺមានចង្កៀងចំនួនពីរ សម្រាប់បំភ្លឺផ្លូវ អញ្ចឹងបានន័យថាចង្កៀងរ៉ឺម៉កនេះ គឺមានចំនួនពីរ ដែល ចំនួនពីរ ហើយមានចង្កៀងបំភ្លឺផ្លូវចំនួនមួយ អញ្ចឹងបានន័យថាភ្លើងស៊ីញ៉ូ ឬក៏ចង្កៀងស៊ីញ៉ូចំនួនពីរ ភ្លើងបំភ្លឺផ្លូវចំនួនមួយ អញ្ចឹងនៅពេលដែលគាត់ត្រូវការបត់ឆ្វេងឬក៏បត់ស្ដាំ គាត់អាចប្រើប្រាស់ភ្លើងស៊ីញ៉ូដូចជាម៉ូតូ ដូចជាឡានដែរ អញ្ចឹងរ៉ឺម៉ករបស់គាត់ គឺមានខាងមុខ គឺមានចង្កៀងស៊ីញ៉ូចំនួនពីរ និងចង្កៀងបំភ្លឺផ្លូវចំនួនមួយ ចំណែកខាងក្រោយក៏មានអំពូល និងមានចង្កៀងដូចគ្នា ពួកគេបានដើរមកដល់រ៉ឺម៉កនោះ ហើយក៏បាននិយាយទៅកាន់បុរស ដែលជាម្ចាស់រ៉ឺម៉ក ដែលកំពុងតែជក់បារី យើងឃើញនៅក្នុងរូបភាពនេះ ពួកគេមិនចូលទៅជិតម្ចាស់រ៉ឺម៉កនោះទេ ព្រោះម្ចាស់រ៉ឺម៉កគាត់ជក់បារី ដូច្នេះផ្សែងបារីគឺមានក្លិនមិនល្អ ហើយអ្នកជក់បារីតែងតែមានក្លិនមិនល្អដែរ បានន័យថាគាត់មានធុំក្លិនស្អុយមាត់ ឬក៏គាត់មានធុំក្លិនស្អុយផ្សែងបារី ហើយផ្សែងបារីធ្វើឲ្យយើងមានគ្រោះថ្នាក់ ព្រោះថានៅពេលដែលយើងជក់បារី ផ្សែងបារីធ្វើឲ្យខូចសួតរបស់យើង ឬក៏ឲ្យយើងមានបញ្ហាផ្លូវដង្ហើមជាដើម អញ្ចឹងហើយជាទូទៅប្រជាជន មនុស្ស ភាគច្រើនមិនចូលចិត្តអ្នកជក់បារីនោះទេ

Motorcycle Taxi (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីទទួលបានការប្រាប់ពីនារីម្នាក់នោះហើយ បុរសដែលជាម្ចាស់ម៉ូតូឌុប គាត់ក៏បានអែបទៅឆ្វេង អញ្ចឹងគាត់ក៏បានជិះម៉ូតូអែបទៅឆ្វេង អែបទៅរកចិញ្ចើមថ្នល់ អញ្ចឹងអម្បាញ់មិញគឺគាត់ជិះនៅកណ្ដាលថ្នល់ ដោយសារតែគាត់ប្រញាប់ ដូច្នេះគាត់ជិះជ្រែចុះ ជ្រែឡើង វ៉ាឡានផង ហើយនៅកណ្ដាលថ្នល់ អញ្ចឹងនៅពេលដែលជិតមកដល់គោលដៅ នារីម្នាក់នោះគាត់ក៏បានចង្អុលប្រាប់ទៅបុរសម្នាក់នោះថា ឲ្យឈប់នៅគោលដៅខាងមុខ ដោយអែបឆ្វេង អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានអែបមកខាងឆ្វេង [រក] មករកចិញ្ចើមថ្នល់ ដើម្បីឈប់ ព្រោះយើងអត់អាចឈប់ម៉ូតូនៅកណ្ដាលថ្នល់បាននោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ព្រោះនៅពេលដែលយើងឈប់នៅកណ្ដាលថ្នល់ វាអាចធ្វើឲ្យឡាន ឬក៏ម៉ូតូផ្សេងទៀត [មក] បើកមកបុកពីក្រោយ ដូច្នេះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ អញ្ចឹងនៅពេលដែលយើងចង់ឈប់ យើងត្រូវតែស៊ីញ៉ូឆ្វេង ឬក៏ស៊ីញ៉ូស្ដាំ ហើយអែបមកឆ្វេង ឬក៏អែបទៅស្ដាំតាមដែលយើងចង់ឈប់ ព្រោះថាពេលខ្លះយើងត្រូវ គោលដៅរបស់យើង គឺនៅខាងឆ្វេងដៃ ហើយពេលខ្លះគោលដៅគឺនៅខាងស្ដាំដៃ ដូច្នេះនៅពេលដែលយើងចង់ឈប់ ឬក៏អែបទៅឆ្វេង ឬក៏អែបទៅស្ដាំ យើងត្រូវវាយស៊ីញ៉ូ ឬក៏យើងបើកភ្លើងស៊ីញ៉ូ ដើម្បីឲ្យអ្នកដទៃដឹងថា យើងចង់ឈប់អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់បានអែបមកឆ្វេង ដោយសារតែនារីម្នាក់នោះ គាត់ឲ្យបុរសដែលជាម្ចាស់ម៉ូតូ អែបមកឆ្វេង ព្រោះថាគោលដៅរបស់គាត់គឺនៅខាងឆ្វេងអញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានឈប់ម៉ូតូនៅខាងឆ្វេងដៃ នៅលើចិញ្ចើមថ្នល់ខាងឆ្វេង ហើយគាត់ក៏បានទម្លាក់ជើងម្ខាងរបស់គាត់ដាក់ទៅលើដី ព្រោះថាដោយសារតែម៉ូតូមានកង់ពីរ ដូច្នេះវាអត់អាចទប់លំនឹងជាប់នោះទេ អញ្ចឹងដើម្បីឲ្យម៉ូតូនឹង យើងត្រូវដាក់ជើងម្ខាងរបស់យើង ជាន់ទៅលើដី ឬក៏ដាក់ជើងទាំងសងខាងជាន់ទៅលើដី នៅពេលដែលយើងឈប់ម៉ូតូ ព្រោះប្រសិនបើយើងអត់ដាក់ទេ វាអាចនឹងដួល ដោយសារតែម៉ូតូមានកង់ពីរ អញ្ចឹងវាអត់អាចទប់លំនឹងជាប់នោះទេ