Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
សុភ័ក្រ | soʔpʰeak | male or female Cambodian name | 13/4 |
Link to overview page
Link to dictionary
Accepting direction — Dialogue 1
វុទ្ធី៖ បានតាស បង។ ចាននៅនោះមែន?
សុភ័ក្រ៖ ហ្នឹងហើយ។ លាងហើយ ជូតឲ្យស្ងួត ហើយជួយយកទៅទុកក្នុងទូនោះផងណា។
វុទ្ធី៖ បាទ។ បងទៅចុះ អត់អីទេ។ ខ្ញុំដឹងហើយ ចាំខ្ញុំរៀបទុកឲ្យ។
Accepting direction — Dialogue 2
សុភ័ក្រ៖ អូ៎ វុទ្ធី កំពុងតែរកមុខ។ វុទ្ធី ជួយយកក្រដាសនេះទៅព្រីនផងបានអេ៎? យក ១០០ ច្បាប់។
វុទ្ធី៖ យក ១០០ ច្បាប់អ៎បង?
សុភ័ក្រ៖ ហ្នឹងហើយ សុំលឿនតិចណា។
វុទ្ធី៖ បាទ បង ប្រហែល ១៥ នាទីអីហើយៗ។
Breaking appointments — Dialogue 1
សុភ័ក្រ៖ បានតាស ម៉េចដែរ?
សម្ផស្ស៖ ថាអញ្ចេក ង៉ៃអាទិត្យហ្នឹងថាទៅញ៉ាំអីជាមួយគ្នាអ៎ លើកទៅថ្ងៃអាទិត្យក្រោយវិញបានអេ៎ សុភ័ក្រ? ខ្ញុំត្រូវទៅសៀមរាបថ្ងៃស្អែករហូតដល់អាទិត្យក្រោយថ្ងៃចន្ទ បានបានមកវិញ។
សុភ័ក្រ៖ ថ្ងៃអាទិត្យក្រោយ ខ្ញុំរវល់ហ្នឹង សម្ផស្ស។ ថ្ងៃសៅរ៍បានអេ៎?
សម្ផស្ស៖ ថ្ងៃសៅរ៍ក៏បាន។ សុំទោសណាសុភ័ក្រ។
សុភ័ក្រ៖ អត់អីទេ។ អីចឹង សម្រេចថាជួបគ្នាថ្ងៃសៅរ៍វិញ។
Accepting direction — Additional dialogue
វុទ្ធី៖ ឯណាបង? អូ៎! ឥឡូវបងសាក ...
សុភ័ក្រ៖ មើល ឈប់សិន! ដំបូងចូលកន្លែងនេះ ត្រូវអេ៎? បន្ទាប់មក ចុចអានេះ ហើយ ... អូ៎! បើកបានវិញហើយ។ អរគុណ វុទ្ធី។
វុទ្ធី៖ លើកក្រោយ បងឧស្សាហ៍អាប់ដេតកម្មវិធីហ្នឹងទៅ លែងអីហើយ។
សុភ័ក្រ៖ ហ្នឹងហើយ ចាំបងឧស្សាហ៍អាប់ដេតវា។