KhmerPronunciationEnglish/Notes#occ
ថាមពល tʰaamaʔpʊəl energy, power 7/2

Link to overview page
Link to dictionary

Phone (Sakanan) — 15


ចូលមកដល់រូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ គឺយើងឃើញ រូបភាពទូរស័ព្ទដដែល ប៉ុន្តែជាអេក្រង់ផ្នែកខាងលើ អញ្ចឹងអេក្រង់ផ្នែកខាងលើទូរស័ព្ទ គឺយើងឃើញមានបង្ហាញរូបភាពសេវាទូរស័ព្ទ រូបភាពសេវាអ៊ីនធឺណិត រូបភាពម៉ោង ឬក៏ពេលវេលា និងរូបភាពថ្ម អញ្ចឹងបានន័យថា ថាមពលរបស់ទូរស័ព្ទនៅក្នុងរូបភាពនេះគឺជិតអស់ហើយ គឺបានន័យថាមានតែ ២៦ ភាគរយតែប៉ុណ្ណោះ អញ្ចឹងថាមពលដែលគាត់ប្រើប្រាស់គឺពេញមួយថ្ងៃ អញ្ចឹងធ្វើឲ្យថាមពលថ្មរបស់ទូរស័ព្ទ គឺអស់ អស់ថ្មទូរស័ព្ទ ដូច្នេះទូរស័ព្ទគឺនៅតែ ២៦ ភាគរយតែប៉ុណ្ណោះ ដូច្នេះគាត់អត់ អត់ចង់ប្រើប្រាស់ទូរស័ព្ទរបស់គាត់ទៀតទេ អញ្ចឹងប្រសិនបើយើងប្រើប្រាស់រហូតទាល់តែអស់ថាមពលទូរស័ព្ទ ទូរស័ព្ទនឹងរលត់ ដូច្នេះដើម្បីកុំឲ្យទូរស័ព្ទរលត់ អញ្ចឹងយើងអត់ត្រូវប្រើប្រាស់ឲ្យអស់ថ្មនោះទេ បានន័យថាយើងសល់ថ្ម ១០ ភាគរយ ឬក៏ ២០ ភាគរយ យើងត្រូវបញ្ចូលថ្ម ឬក៏សាកថ្មឡើងវិញ ដែលនៅក្នុងរូបភាពទី ១៥ នេះ គឺបង្ហាញអំពីផ្នែកខាងលើនៃអេក្រង់ទូរស័ព្ទ ដែលមានដូចជាសេវាទូរស័ព្ទដៃ សេវាអ៊ីនធឺណិត ម៉ោង ជាមួយនឹងថ្មទូរស័ព្ទដែលកំពុងតែជិតអស់ ដែលនៅសល់ ២៦ ភាគរយ

Phone (Sakanan) — 16


ចូលមកដល់រូបភាពចុងក្រោយ គឺរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីថ្មទូរស័ព្ទរបស់គាត់ជិតអស់ អញ្ចឹងគេក៏យកទូរស័ព្ទមកសាកទៅនឹងអគ្គិសនី បានន័យថាគាត់សាកថ្មឡើងវិញ ឬក៏បញ្ចូលថ្ម អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញទូរស័ព្ទចល័តរបស់គាត់កំពុងតែដោតជាប់ខ្សែមួយ ដែលចុងម្ខាងភ្ជាប់ជាមួយនឹងទូរស័ព្ទ ហើយចុងម្ខាងទៀតភ្ជាប់ជាមួយនឹងព្រីភ្លើង បានន័យថាជាឌូយភ្លើង ហើយគាត់ដោតចូលទៅក្នុងព្រីភ្លើង ដើម្បីសាកថ្មទូរស័ព្ទពីក្នុងអគ្គិសនី អញ្ចឹងដើម្បីបញ្ចូលថាមពលទូរស័ព្ទ យើងត្រូវប្រើប្រាស់ថាមពលអគ្គិសនី ដែលនៅក្នុងទីក្រុង គឺយើងអាចប្រើប្រាស់ភ្លើងអគ្គិសនី រីឯនៅតាមជនបទគឺយើងអាចប្រើប្រាស់ភ្លើងអាគុយ ដើម្បីសាកទូរស័ព្ទ ដូច្នេះនៅក្នុងរូបភាពនេះ គឺគេប្រើប្រាស់ភ្លើងអគ្គិសនី ដើម្បីសាកថ្មទូរស័ព្ទរបស់គេឲ្យមានថាមពលឡើងវិញ ដើម្បីប្រើប្រាស់បន្តទៀត អញ្ចឹងគេអត់អាចប្រើប្រាស់ទូរស័ព្ទរហូតទាល់តែអស់ថ្មនោះទេ ព្រោះវាអាចធ្វើឲ្យទូរស័ព្ទឆាប់ខូចបាន ដូច្នេះ យើង នៅពេលដែលយើងប្រើប្រាស់ថ្មទូរស័ព្ទជិតអស់ យើងអាចបញ្ចូលថ្មឡើងវិញ ដោយប្រើប្រាស់ភ្លើងអគ្គិសនី ឬក៏ភ្លើងអាគុយបាន ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៦ គឺគេប្រើប្រាស់ភ្លើងអគ្គិសនី ដើម្បីសាកថ្មទូរស័ព្ទ