KhmerPronunciationEnglish/Notes#occ
ចាយ caay to spend, to pay 8/1

Link to overview page
Link to dictionary

Boats (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺបន្ទាប់ពីបុរសអ្នកលក់សំបុត្រមកដល់ហើយ គាត់ក៏បានបើកប្រអប់សំបុត្រមួយ ប្រអប់សំបុត្រប្រភេទនេះគឺជាប្រអប់សំបុត្រដែលមានវិល មានកង់វិល ដែលអតិថិជនទាំងអស់ត្រូវចាប់ទាញសំបុត្រចេញពីប្រអប់នោះ ហើយផ្ដាច់យកត្រឹមតែសំបុត្រមួយតែប៉ុណ្ណោះ បន្ទាប់មកត្រូវដាក់លុយចូលទៅក្នុងបំពង់នោះ អញ្ចឹងបំពង់នេះគឺជាបំពង់លក់សំបុត្រផង មានសំបុត្រនៅក្នុងនោះផង និងមានកន្លែងដាក់ប្រាក់ផង ដែលនៅក្នុងរូបភាពនេះ គឺជារូបភាពដែលយើងចាយកាក់ អញ្ចឹងបានន័យថានៅពេលដែលគាត់ទាញសំបុត្រចេញ គឺគាត់ត្រូវបោះកាក់តម្លៃនៃសំបុត្រនោះ ចូលទៅក្នុងបំពង់នោះវិញ ដោយអ្នកលក់សំបុត្រ គឺគាត់បើកបំពង់នោះ ដើម្បីឲ្យអ្នកដំណើរចាប់ទាញសំបុត្រ អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺយើងអត់សូវមានការលក់សំបុត្របែបនេះទេ គឺនៅប្រទេសកម្ពុជា ដើម្បីជិះទូក គឺយើងត្រូវបង់លុយដើម្បីទិញសំបុត្រនៅលើកំពង់ផែ ដោយហើយជាទូទៅ គឺកំពង់ផែនៅក្នុងប្រទេសកម្ពុជា គឺអត់មានទូកដើម្បីជិះធ្វើដំណើរទៅកន្លែងមួយទៅកន្លែងមួយទេ គឺមានតែទូកដើម្បីជិះដំណើរកម្សាន្តនៅក្នុងទន្លេ ហើយត្រលប់មកវិញ ហើយយើងទិញសំបុត្រនៅលើកំពង់ផែ ប៉ុន្តែនៅក្នុងរូបភាពនេះ គឺជារូបភាពដែលលក់សំបុត្រតាមរយៈបំពង់ តាមរយៈអ្នកលក់សំបុត្រនៅលើទូក អញ្ចឹងបានន័យថានៅក្នុងប្រទេសកម្ពុជាគឺអត់មានទេ ហើយនៅក្នុងរូបភាពនេះគឺគេចាយកាក់ ដែលជាភាគច្រើន ចាយកាក់គឺ កម្ពុជាអត់មានចាយកាក់ទេ គឺយើងចាយលុយរៀល បានន័យថាលុយក្រដាសប្រាក់ ប៉ុន្តែប្រទេសដែលចាយកាក់គឺមានដូចជាប្រទេសវៀតណាម ប្រទេសថៃជាដើម ដែលគាត់ចាយកាក់ អញ្ចឹងនៅក្នុងរូបភាពនេះ អាចជាការជិះទូកនៅក្នុងប្រទេសថៃក៏ថាបានដែរ ព្រោះមានចាយកាក់ អញ្ចឹងនៅក្នុងរូបភាពនេះ អ្នកដំណើរគាត់ត្រូវទាញសំបុត្រចេញពីបំពង់នោះ ហើយគាត់ត្រូវដាក់លុយ ឬក៏កាក់ចូលទៅក្នុងបំពង់នោះវិញ ដើម្បីឲ្យអ្នកលក់សំបុត្រយកទៅលក់សំបុត្រឲ្យអ្នកដទៃទៀត ដោយមនុស្សម្នាក់ទាញបានសំបុត្រតែមួយសន្លឹកតែប៉ុណ្ណោះ ហើយម្នាក់ទៀតត្រូវ ប្រសិនបើយើងមានគ្នាពីរនាក់ គឺយើងទាញពីរសំបុត្រ ហើយត្រូវដាក់លុយតម្លៃចំនួនពីរសំបុត្រ ចូលទៅក្នុងបំពង់នោះផងដែរ