KhmerPronunciationEnglish/Notes#occ
ទិន្នន័យ tɨnneaʔney 1. data, particulars
2. basic idea, theme
2/2

Link to overview page
Link to dictionary

Phone (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីគឺទូរស័ព្ទនេះ គឺយើងឃើញគាត់កំពុងតែចុចលេខកូដ ដើម្បីដោះសោ អញ្ចឹងទូរស័ព្ទស៊េរីទំនើប ដើម្បីកុំឲ្យគេចូលលេងប៉ះពាល់ទូរស័ព្ទរបស់យើងបាន យើងតែងតែចាក់សោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់ អញ្ចឹងជាធម្មតា ទូរស័ព្ទស៊េរីទំនើបខ្លះ គឺគេប្រើប្រាស់លេខកូដសម្ងាត់ រីឯទូរស័ព្ទខ្លះទៀត គេប្រើប្រាស់មុខងារស្គែនក្រយៅដៃ អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញមានដៃមួយ ដៃនោះគឺជាដៃខាងស្ដាំ គាត់កំពុងតែកាន់ទូរស័ព្ទ ហើយយកមេដៃរបស់គាត់ចុចទៅលើលេខនៅលើទូរស័ព្ទ នៅលើអេក្រង់ទូរស័ព្ទ ដើម្បីបញ្ចូលលេខសម្ងាត់ អញ្ចឹងគាត់ប្រើប្រាស់លេខសម្ងាត់ដើម្បីចាក់សោទូរស័ព្ទរបស់គាត់ អញ្ចឹងនៅពេលដែលទូរស័ព្ទចាក់សោ បានន័យថាទូរស័ព្ទនោះ យើងអត់អាចប្រើប្រាស់បាននោះទេ បានន័យថាអេក្រង់របស់វា ឬក៏មុខងាររបស់វានៅក្នុងទូរស័ព្ទត្រូវបានគាំងទាំងអស់ លុះត្រាតែយើងដោះសោចេញ អញ្ចឹងពីមុនយើងអត់មានលេខសម្ងាត់នោះទេ ទូរស័ព្ទយើងអត់មានលេខសម្ងាត់ទេ ក៏ប៉ុន្តែដល់ពេលបច្ចុប្បន្ន គឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងទូរស័ព្ទ គឺគេប្រើប្រាស់ការចាក់សោដោយប្រើប្រាស់លេខសម្ងាត់ ហើយប្រសិនបើទូរស័ព្ទទំនើបកាន់តែទំនើប គឺយើងមានមុខងារស្គែនក្រយៅដៃ ដូច្នេះទាល់តែអ្នកដែលមានក្រយៅដៃដូចទៅនឹងទូរស័ព្ទនោះទើបអាចស្គែនក្រយៅដៃដោះសោបាន អញ្ចឹងនៅក្នុងរូបភាពទីគឺជាការដោះសោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់

Phone (Sakanan) — 14


ចូលមកដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងប្រើប្រាស់ទូរស័ព្ទរបស់យើង ដើម្បីវាស់សីតុណ្ហភាព អញ្ចឹងដើម្បីចង់ដឹងពីសីតុណ្ហភាព ពីមុន នៅពេលដែលអត់ទាន់មានទូរស័ព្ទ គឺយើងប្រើប្រាស់សីតុណ្ហមាត្រ បានន័យថាប្រដាប់វាស់សីតុណ្ហភាព អញ្ចឹងគឺយើងប្រើសីតុណ្ហមាត្ររបស់យើងដាក់នៅលើថ្ងៃ ឬក៏ដាក់នៅក្នុងផ្ទះរបស់យើង ដើម្បីដឹងថា តើថ្ងៃនេះមានសីតុណ្ហភាពចំនួនប៉ុន្មានអង្សា ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន គឺយើងអត់ត្រូវការសីតុណ្ហមាត្រដើម្បីវាស់សីតុណ្ហភាពនោះទេ គឺយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងដើម្បីដឹងអំពីសីតុណ្ហភាពប្រចាំថ្ងៃបាន ដោយសារតែទូរស័ព្ទដៃឥឡូវគឺ ឬក៏ទូរស័ព្ទដៃបច្ចុប្បន្នគឺមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះវាអាចទទួលទិន្នន័យពីលើអ៊ីនធឺណិតបានថាតើថ្ងៃនេះ នៅតំបន់ដែលយើងកំពុងតែរស់នៅ មានសីតុណ្ហភាពប៉ុន្មាន? ហើយថ្ងៃស្អែកមានសីតុណ្ហភាពប៉ុន្មាន? ហើយមានភ្លៀងដែរទេ? ដូច្នេះយើងអាចតាមដានសីតុណ្ហភាពប្រចាំថ្ងៃនៅក្នុងតំបន់របស់យើងរស់នៅ តាមរយៈទូរស័ព្ទដៃរបស់យើងបាន ហើយប្រសិនបើយើងប្រើប្រាស់សីតុណ្ហមាត្រនៅខាងក្រៅ ដើម្បីវាស់សីតុណ្ហភាព គឺយើងអាចដឹងតែនៅក្នុងបរិវេណតំបន់ដែលយើងរស់នៅតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ទូរស័ព្ទដៃ គឺយើងអាចឆែកដឹងតំបន់ផ្សេងទៀតផងដែរ ឬក៏ប្រទេសផ្សេងទៀតផងដែរ ដូចជាយើងចង់ទៅក្រៅប្រទេស អញ្ចឹងយើងចង់ដឹងថាតើ នៅក្នុងបច្ចុប្បន្នគឺ នៅក្រៅប្រទេសនោះគឺជារដូវត្រជាក់ឬក៏រដូវក្ដៅ យើងអាចឆែកមើលនៅក្នុងទូរស័ព្ទរបស់យើងថា តើប្រទេសដែលយើងចង់ទៅនោះ មានសីតុណ្ហភាពប៉ុន្មាន អញ្ចឹងគឺយើងអត់ចាំបាច់ទំនាក់ទំនងទៅសួរអ្នកណា ដែលនៅប្រទេសនោះទេ យើងគ្រាន់តែឆែកនៅក្នុងទូរស័ព្ទរបស់យើង គឺយើងអាចដឹងសីតុណ្ហភាពបានដូចគ្នា អញ្ចឹងនៅក្នុងរូបភាពទី ១៤ គឺគេប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីឆែកសីតុណ្ហភាព